ព័ត៌មានអំពីយើង

ក្រុមហ៊ុន ខាង ស៊ាងលី គឺជាក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់ម៉ាស៊ីនកសិកម្មខ្នាតតូច ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានទទួលសិទ្ធផ្ដាច់មុខទំនិញម៉ាកល្បីៗ ដែលមានគុណភាពខ្ពស់ លក់ជូនអតិថិជនគ្រប់ខេត្តក្រុង ធានាបាននៅទំនុកចិត្តខ្ពស់បំផុត ក្នុងតំលៃប្រកួតប្រជែង។

ដោយមានអាយុកាលជាងម្ភៃឆ្នាំ(1991) បច្ចុប្បន្នក្រុមហ៊ុន ខាង ស៊ាងលី គ្រុប បានក្លាយជាក្រុមហ៊ុនរួមបញ្ចូលគ្នា ដែលក្នុងនោះរួមមានៈ  ខាង ស៊ាងលី ម៉ាស៊ីនណឺរី,  ខាង ស៊ាងលី ម៉ូទ័រ, ​​​  ខាង ស៊ាងលី ឌីវេឡប់មេន,  ខាង ស៊ាងលីខន់ស្រ្តាក់សិន ដែលមានមូលដ្ធាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន ខាង ស៊ាងលី ត្រូវបានបង្កើតឡើងស្របទៅតាមជីវភាពរបស់ប្រជាពលរដ្ធ ដែលកំពុងអភិវឌ្ឍន៍ ដើម្បីផ្ដល់ជូននូវតំលៃគោលដៅសមរម្យ និងផលិតផលគុណភាពខ្ពស់ជូនអតិថិជន ។ បច្ចុប្បន្នក្រុមហ៊ុន ខាង ស៊ាងលី មានចំនួនបួនសាខា។

 

ចក្ខុវិស័យរបស់យើង

យើងខិតខំគ្រប់បែបយ៉ាងដើម្បី នាំចូលផលិតផលដែលមានគុណភាពខ្ពស់ តំលៃសមរម្យ និង អាចប្រើធន់បានយូរ។ មានគ្រឿងបន្លាស់គ្រប់គ្រាន់ សេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជន។

 

បេសកកម្មរបស់យើង

  • ទំនុកចិត្ត
  • ទំនិញគុណភាព តំលៃប្រកួតប្រជែង សេវាកម្មរហ័សទាន់ចិត្ត
  • ពង្រឹងអតិថិជន ពង្រីកវិសាលភាពទីផ្សារ

 

ប្រវត្តិក្រុមហ៊ុន

ខាង  ស៊ាងលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1991 ដំបូងឡើងនៅក្នុងផ្ទះតែមួយល្វែងប៉ុណ្ណោះ  ដោយសារមានការរីកចំរើនជាបន្តបន្ទាប់ក្រុមហ៊ុនក៏បានបើកសាខាបន្តបន្ទាប់   រហូតមកដល់បច្ចុប្បន្នមានចំនួនបួនសាខា នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន ខាង ស៊ាងលី គ្រុប មានបួនសាខាដូចខាងក្រោមៈ

  • ខាង ស៊ាងលី ហ្សាលដឺហ្គោល (បង្កើតឡើងនៅឆ្នាំ 1991)
  • ខាង ស៊ាងលី ស្តាតចាស់ មុន្នីវង្ស (បង្កើតឡើងនៅឆ្នាំ 2008)
  • ខាង ស៊ាងលី សព្រំមាស ហ្សាលដឺហ្គោល (បង្កើតឡើងនៅឆ្នាំ 2015)
  • ខាង ស៊ាងលី វ៉ាន់ឆាយ 6អា (បង្កើតឡើងនៅឆ្នាំ 2001)

 

ស្ថាបនិក

ខាង ស៊ាងលី ត្រូវបានបង្កើតឡើងដោយលោក ខាង ស៊ាងលី និងលោកស្រី តាំង ហ្គេចឡាង នៅឆ្នាំ 1991។ ដែលមានលោក គឹម ម៉េងហួត និងលោកស្រី ចាប ស្រីមុំជាថ្នាក់ដឹកនាំទូទៅ និង លោក ចាប ហុងលី ជាជំនួួយការទូទៅ។  កាលពីដំណាក់កាលដំបូង ខាង ស៊ាងលី របស់យើងស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាឌីហ្គោលរាជធានី ភ្នំពេញ  នៅផ្ទះតែមួយល្វែងប៉ុណ្ណោះ ។

ដំបូង ក្រុមហ៊ុនមានលក់តែម៉ាស៊ីនគោយន្ត, ម៉ាស៊ីនកិនស្រូវ និងគ្រឿងបន្លាស់  មានបុគ្គលិក និងកម្មករពីរបីនាក់។ហើយជាបន្តបន្ទាប់មកបានអភិវឌ្ឍន៍ទៅជាក្រុមហ៊ុនលក់ម៉ាស៊ីនកសិកម្មឈរជើងយ៉ាងរឹងមាំ និងមានអតិថិជនទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សអស់រយះពេល ជាងម្ភៃឆ្នាំកន្លងមកដោយផ្អែកលើគុណភាពផលិតផលប្រកបដោយគុណភាពខ្ពស់ទំនិញសំបូរបែប ក្រុមហ៊ុនបានប្រែក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យ ផលិតផលម៉ាស៊ីនកសិកម្មធំជាងគេនៅកម្ពុជា។ ដោយសារតែប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ស្របពេលនោះតម្រូវការនៃផលិតផលកសិកម្មកំពុងកើនឡើងខ្លាំងផងនោះ។

ក្រុមហ៊ុនបានពង្រីកវិសាលភាពគ្រប់មុខផលិតផលអោយសំបូរបែប យើងបានទទួលទំនុកចិត្តយ៉ាងធំទូលាយ និង ការស្វាគមន៍ពីសំណាក់អតិថិជន។

ក្រុមហ៊ុនបានប្រឡូកនៅក្នុងប្រតិបត្តិការនាំចូលនិងចែកចាយអស់រយះពេលជាងម្ភៃឆ្នាំ កន្លងមកហើយ និងបានអភិវឌ្ឍន៍ខ្លួននៅក្នុងវិស័យ អាជីវកម្មជាច្រើនផងដែរ។ យើងទទួលបាននូវ បទពិសោធន៍គ្រប់គ្រាន់នៅក្នុងដំណើរការនិងបានកសាងកេរ្ត៍ឈ្មោះយ៉ាងល្អប្រសើរដោយភាពស្មោះត្រង់របស់យើង។ យើងមានចក្ខុវិស័យទូលំទូលាយ  ដោយបានរៀបចំគ្រប់ទម្រង់ផលិតផលមានគុណភាពទំនុកចិត្តខ្ពស់ ក៏ដូចជាបានពង្រីកទំហំនិងវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

ហេតុអ្វីត្រូវជ្រើសរើសយើង

ក្រុមហ៊ុន ខាង ស៊ាងលី មឺស៊ីណឺរី អីមផត អិចផត  មានបទពិសោធន៏យូរជាងគេ ចាប់ពីឆ្នាំ1991មកម្លេះ
ផលិតផលប្រកបដោយគុណភាពខ្ពស់ តំលៃថោកសមរម្យ និងមានគ្រឿងបន្លាស់ដ៏សំបូរបែប
សេវាកម្មដ៏កក់ក្ដៅ យកចិត្តទុកដាក់ដល់អតិថិជន និងឆាប់រហ័ស
ទំនុកចិត្តរបស់អតិថិជន ដែលទទួលបានពីគុណភាព សេវាកម្ម និងបទពិសោធន៍យូរឆ្នាំរបស់យើង

ដៃគូសហការ